សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បាននាំយកអំណោយចែកជូនគ្រួសារក្រីក្រ ចំនួន ១១០ គ្រួសារ


សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុ​ជា​ ខេត្ត​ក្រ​ចេះ ​: នៅ​រសៀល​ថ្ងៃ​ទី​ ១១​ ខែ​ សី​ហា ​ឆ្នាំ ​២០​១៦​ នេះ​ ឯក​ឧត្តម​ សរ​ ចំរុង​ ប្រ​ធាន​កិត្ត​យស​សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុ​ជា​ខេត្ត​ក្រ​ចេះ​ រួម​ដំ​ណើរ​ដោយ​ ឯក​ឧត្តម​ ធុន​ គ្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុ​ជា​ ខេត្ត​ក្រ​ចេះ ​និង​លោក​ លោក​ស្រី ​សមា​ជិក​ សមា​ជិការ​សា​ខា ​ក្រុម​ប្រតិ​បត្តិ​សា​ខា ​បាន​នាំ​យក​អំ​ណោយ​របស់​ សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុ​ជា ​ខេត្ត​ក្រ​ចេះ​ ទៅ​ចែក​ជូន​គ្រួ​សារ​ក្រី​ក្រ ​ចំនួន​ ១១០​ គ្រួ​សារ ​មក​ភូមិ​ចំនួន​៤ ​ក្នុង​ឃុំ​កញ្ជរ​ ស្រុក​ឆ្លូង ​ខេត្ត​ក្រ​ចេះ​ នៅ​បរិ​វេណ​វត្ត​ព្រែក​ចំ​ឡាក់​ ឃុំ​កញ្ជរ​ ដោយ​គ្រួ​សារ​នី​មួយៗ​ទទួល​បាន​ អង្ករ​ ៣០​ គ.ក្រ,​ មី ១​ កេះ​តូច​, ត្រី​ខ ​១០​ កំប៉ុង​ និង​ ថវិកា​ ៣០.០០០ ​រៀល ​។

1

2

3

4 5

6