ខេត្តក្រចេះ, ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦ នេះ បានរៀបចំពិធីក្រុងពាលីសាងសង់អាគារសិក្សាអនុវិទ្យាល័យហ៊ុន សែនក្រចេះក្រុង និងសាលាបឋមសិក្សា ហ៊ុន សែន ក្រចេះក្រុងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម សរ ចំរុង អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តមឧត្ដមសេនីយ៍ គង់ អៀង មេបញ្ជាការកងវិស្វកម្ម ក្រសួងការពារជាតិ ។