ពិធីបញ្ចុះបឋមសិលាសាងសង់អាគារសម្រាកព្យាបាលជម្ងឺព្រះសង្ឃ និងអ្នកជម្ងឺទូទៅ


ក្រចេះ,​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​ កញ្ញា​ ឆ្នាំ​២០​១៦​ បាន​រៀប​ចំ​ពិ​ធី​បញ្ចុះ​បឋម​សិ​លា​សាង​សង់​អា​គារ​សម្រាក​ព្យា​បាល​ជម្ងឺ​ព្រះ​សង្ឃ​ និង​អ្នក​ជម្ងឺ​ទូ​ទៅ ​នៅ​ក្នុង​បរិ​វេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រ​ចេះ​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​ សរ​ ចំរុង​ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ក្រ​ចេះ​។ ក្នុង​ពិ​ធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ និង​និមន្ត​ចូល​រួម​ពី​សំ​ណាក់​ លោក​ លោក​ស្រី ​អភិ​បាល​រង​ខេត្ត​ លោក​ លោក​ស្រី​ ប្រ​ធាន​-អនុ​ប្រ​ធាន​ មន្ទីរ ​អង្គ​ភាព​ជុំ​វិញ​ខេត្ត​ ព្រះ​មេ​គណ​ខេត្ត​ ព្រះ​បា​ឡាត់​គណ​ខេត្ត​ មន្ត្រី​សង្ឃ​ខេត្ត​ លោក​តា​ លោក​យាយ​ និង​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។

1

2

3

4

5