ពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ២០១៥-២០១៦


ក្រចេះ​, ថ្ងៃ​ទី​ ១៦​-៩​-២០​១៦​ ឯក​ឧត្តម​ ឆាន់​ សា​ផាន​ ប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​ឆ្លូង​ អញ្ជើញ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​សិស្ស​ប្រ​ឡង​ជាប់​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ​ ២០​១៥​-​២០​១៦​ និទ្ទេស​ A​,B​,C​ ចំ​នួន​ ៣៤​ នាក់​ ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​ការ​ងារ​ក្រ​សួង​ ខេត្ត​ មា​តា​បិ​តា​សិស្ស​ លោក​គ្រូ ​អ្នក​គ្រូ ​និង​សិស្សា​នុ​សិស្ស​ជា​ច្រើន​ នៅ​ស្នាក់​ការ​គណ​បក្ស​ស្រុក​ឆ្លូង​ ខេត្ត​ក្រ​ចេះ​។ ក្នុង​នោះ​ឧបត្ថម្ភ​ដល់​សិស្ស​និទ្ទេស​ A​ ទទួល​បាន​ កុំ​ព្យូ​ទ័រ​ ០១​ គ្រឿង​ និង​ថវិកា​ចំ​នួន​៥០០$​ , និទ្ទេស​ B​ ទទួល​បាន​ ថវិកា​ចំ​នួន​ ៥០០$​ , និទ្ទេស​ C​ ទទួល​បាន​ថវិកា​ចំ​នួន​ ៣០០$​ និង​លោក​គ្រូ ​អ្នក​គ្រូ ​ចំ​នួន​ ៣៦​ នាក់​ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​ចំ​នួន​ ១០០$​ ។

1

2

3

5