ខេត្តក្រចេះ, បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការ ស្នងការរង នគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងក្រចេះ លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោក លោកស្រី មន្ត្រីរាជការ លោក លោកស្រី មេឃុំ/សង្កាត់ ដោយមានសមាសភាពចូលរួមប្រមាណ ៣៨៦នាក់ ។ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧