ក្រចេះ, រសៀលថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៨ បានប្រារព្ធពិធីក្រុងពលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីមុនរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យក្រចេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានអង្គការមូលនិធិឧត្តមសិក្សាក្រចេះ នៅសាកលវិទ្យាល័យក្រចេះ។