ក្រចេះ, ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានប្រារព្ធពិធីបុណ្យទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តពោធិសត្ថារាម ហុងឡាំ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោមអធិបតីភាពឯកឧត្តម សរ ចំរុង ប្រធានគណ:កម្មាធិការគណបក្សខេត្ត ។ សមាសភាពចូលរួមមាន៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ,ឯកឧត្តម ធុន គ្រី ប្រធានគណ:ប្រចាំការគណបក្សខេត្ត ,ព្រះសង្ឃ៣០អង្គ និងអង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទ សរុបទាំងអស់ចំនួន ៤៧០នាក់ ។ ( ពិធីនេះធ្វើឡើងដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់ប្រជាពលរដ្ឋ អ្នកស្នេហាជាតិ ដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍)។