ក្រចេះ, ថ្ងៃទី ៣ កក្កដា ២០១៨ ឯកឧត្តម សរ ចំរុង សមាជិក គណ:កម្មាធិការកណ្ដាល ជាប្រធានគណបក្សប្រជាជនខេត្តក្រចេះ និងឯកឧត្តម ឧត្ដមសេនីឯកបណ្ឌិត ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាស និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ បាននាំយកគ្រឿងបរិក្ខា និងទៀនវស្សា ប្រគេនដល់ព្រះសង្ឃគងចាំព្រះវស្សានៅវត្តចំនួន ១០វត្ត ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ឯក.ឧត្តម បានប្រគេនដល់វត្តទាំង ១០ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ ៣០ម៉ឺនរៀល ទៀនវស្សា ១គូរ ត្រីខថៃ ១០០កំប៉ុង ទឹកដោះគោថៃ ១កេះ ស្ករស ១បេ ទឹកសុទ្ធវីតាល់ ១កេះ អង្ករផ្កាខ្ញី ៥០គ.ក្រ សៀវភៅត្រៃភូមិ ៣ក្បាល សៀវភៅភិក្ខុបាតិមោក្ខ ៣ក្បាល ។ ជូនលោកយាយ លោកតា ២៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស ១ដុំ ថវិកា ១០០០០រៀល ចែកជូនដល់សមាជិកបក្សតាមផ្ទះចំនួន ១០០នាក់ ម្នាក់ៗទទួលបានសារុង០១ និងក្រម៉ា ០១ផងដែរ ពិធីនេះបានរៀបចំឡើងនៅវត្តដីដុះលើ អ្នកចូលរួមសរុបចំនួន ៤៥០នាក់។