ក្រចេះ, ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ អញ្ជើញក្នុងពិធីមិទ្ទីញបើកយុទ្ធនាការឃោសនា ថ្ងៃកំណើតបក្ស និងដង្ហែក្បួន នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រសួង ថ្នាក់ខេត្ត ក្រុង ស្រុកចិត្របុរី និងយុវជនគណបក្ស សរុបទាំងអស់ចំនួន ៣៦០០នាក់ ក្នុងបរិវេណសួនកុមារ រថយន្ត២១០គ្រឿង ម៉ូតូ ១.០០៨ គ្រឿង និងរទេះសេះ ០៦ រទេះ នៅព្រឹកថ្ងៃទី ០៧-៧-២០១៨ ។