ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ ចែកអំណោយដល់ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ។


14

15

16

 

នៅមន្ទីរសង្គមកិច្ចខេត្តក្រចេះបាននាំយកនូវអំណោយជាសម្ភា:គ្រឿងឧបភោគបរិភោគចែកជូនដល់ ប្រជាពលរដ្ឋជួបការលំបាកចំនួនជាង ៣០០ គ្រួសារ មកពីឃុំចំនួន ០២ ក្នុងស្រុកព្រែកប្រសព្វ
ក្រោមអធិបតីភាពឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ
សាលាបឋមសិក្សាភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ។
គួរបញ្ជាក់ថា : ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចាស់ជរា ស្រ្តីមេមាយ ជនពិការ ចំនួន ៣១០ គ្រួសារក្នុងនោះមកពីឃុំព្រែកប្រសព្វ ចំនួន ១០៧ គ្រួសារ និងឃុំសោប ២០៣ គ្រួសារ ។ ហើយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី ០១ កេះ ត្រី ខ ០១ យួរ អំបិល ៣ កញ្ចប់ ភួយ ០១ និងមុង ០១   ផងដែរ ។