ក្រចេះ, ព្រឹកថ្ងៃទី ០២-១០-២០១៥ បានរៀបចំពិធីកាន់បិណ្ឌវេនទី ៥ នៅក្នុងវត្តបទុមរង្សី (ហៅវត្តក្រគរ) ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងលោកជំទាវ ឯកឧត្តមបានឧបត្ថម្ភ : សុីម៉ង់តិ៍ ចំនួន ២០ តោន ជូនវត្តក្រគរ សាងសង់ជ្រាំងទន្លេ និង ជួបសំណេះសំណាលជាមួយចាស់ៗ ២០០ នាក់ ហើយបានរៀបចំអាហារថ្ងៃត្រង់ជូនពួកគាត់ពិសា ។