ពិធីចុះសួរសុខទុក្ខអ្នកជំងឺ


1 2 3

ក្រចេះ, នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ៖ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តម ឌៀង សារុន ប្រធានកិត្តិយសក្រុមយុវជនសម្ពន្ធសេនានាគ ដឹកនាំដោយ លោកប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិក្រុមយុវជនសម្ពន្ធសេនានាគ បានចុះមកខេត្តក្រចេះ ហើយបានរៀបចំក្រុមសេនានាគសាខាខេត្តក្រចេះ សហការណ៍ជាមួយបងៗ សសយក ខេត្តក្រចេះ បងៗ ក១៥៧ ខេត្តក្រចេះ ចុះមកសួរសុខទុក្ខប្អូនស្រីដែលមានជម្ងឺហើមជើងធំស្រែកយំគួរអោយសង្វេគ នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងនាំយកអំណោយរបស់ឯកឧត្តម ឌៀង សារុន រួមជាមួយបងប្អូនសេនានាគ រួមមានថវិកាចំនួន 840,000រៀល អង្ករ 01បាវ ទឹកត្រី 01យួរ ទឹកសីុអីុវ 01យួរ មី 01 កេស ទឹកដោះគោឆៅ 02យួរ និងប្រេងឆា 01 ដបធំ ។