ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ដោយយោងតាមការចាំបាច់របស់ ឯកឧត្តម ឌៀង សារុន ប្រធានកិត្តិយសសម្ពន្ធសេនានាគ និង លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិក្រុមយុវជន សម្ពន្ធសេនានាគបានប្រគល់ការងារ ដល់ក្រុមយុវជន សម្ពន្ធសេនានាគខេត្តក្រចេះ ធ្វើការរៀបចំជូនដំណើរប្អូនស្រី ដែលមានជំងឺហើមជើងធ្ងន់ធ្ងរ នៅភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីយកទៅព្យាបាល នៅមន្ទីរពេទ្យ រុស្សី រាជធានីភ្នំពេញ។ ក្នុងឱកាសជូនដំណើរប្អូនស្រីនាពេលនោះ ក៏មានការចូលរួមដឹងលឺ ពីអាជ្ញាធរដែនដី នឹងប្រជាពលរដ្ឋដែលនៅជុំវិញទីនោះផងដែរ។
សម្ពន្ធសេនានាគខេត្តក្រចេះ
