ក្រចេះ ៖ ព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ និងខេត្ត មណ្ឌលគីរី អញ្ជើញ ចុះត្រួតពិនិត្យ ស្ថានីយ បូមទឹកដាក់ស្រែ និង សំណេះសំណាលជាមួយប្រជា កសិករ ឃុំ តាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បន្ទាប់មកទៀត នាព្រឹកថ្ងៃដ៏ដែលនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម អមដំណើរដោយ ឯកឧត្តម សរ ចំរុង បានប្រគល់អណ្តូងទឹកមួយ ផ្តល់ថវិកា និងសម្ភារៈសិក្សា សម្ភារៈកីឡា, អាវយឺត, សារ៉ុង ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាដីដុះក្រោម ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នាក្នុងឱកាសនោះ ក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ, ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកព្រែកប្រសព្វ, លោកអភិបាល អភិបាលរងស្រុក, សយយក, ក្រុមយុវជនសម្ពន្ធសេនានាគខេត្តក្រចេះ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។