ពិធីចែកវិញ្ញាបនបត្រសម្គាល់សិទ្ធិសមូហភាព


1

8 9 10 2 3 4 5 6 7

ក្រចេះ, នៅរសៀលថ្ងៃទី០២ ខែ មករា ឆ្នាំ ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់សិទ្ធិសមូហភាព ជូនបងប្អូនជនជាតិដើមភាគតិតព្នង ចំនួន២ភូមិ គឺភូមិអរកក់ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ មានប័ណ្ណសរុបចំនួន ៥៦ ប័ណ្ណ ស្មើ ៦១ គ្រួសារ ស្មើ ៩៩៩,៣១ ហិកតា ។ នាក្នុងពិធី នោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៥០០ នាក់ ៕