ក្រចេះ, ព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងសមិទ្ធផលនានា ក្នុងវត្តសិលារាម (ហៅវត្តដារ) ស្ថិតភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្ស យុវជនទាំង ៥ និងប្រជាពលរដ្ឋឃុំដារយ៉ាងច្រើនកុះករទៀត