ក្រចេះ, នៅព្រឹកថ្ងៃទី ២៨-០៦-២០១៦ បានប្រារព្ធពិធីទិវារំលឹកខួបលើកទី ៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា
( ២៨-៦-១៩៥១/២៨-៦-២០១៦) នៅបរិវេណមន្ទីរគណបក្សប្រជាជនខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម សរ ចំរុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ក្រសួង គណបក្សខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត គណបក្សក្រុង-ស្រុក-ភូមិ-ឃុំ-សង្កាត់ សាស្រ្តាចារ្យ-លោកគ្រូ-អ្នកគ្រូ-សិស្ស-និស្សិត-គរុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន ១៦៨៥ នាក់ និងចែកអំណោយដល់គ្រួសារមានគុណបំណាច់ ។