នៅព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនអាជីវករផ្សារសាមគ្គី ក្រុងក្រចេះ ខេត្តក្រចេះ ហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្រចេះក្រុង ។ ដោយក្តីអាណិត និង ដោះស្រាយបញ្ហា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាគារសិក្សាដែលមាន ៤៨ បន្ទប់ ជូនសាលាបឋមសិក្សា ក្រចេះក្រុងផងដែរ ។