សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឆ្ពោះមកកាន់ខេត្តក្រចេះ


នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០​១៦​ នេះ ​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ បាន​អញ្ជើញ​បន្ត​ដំ​ណើរ​ឆ្ពោះ​មក​កាន់​ខេត្ត​ក្រ​ចេះ ​ដើ​ម្បី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​មន្រ្តី្ត​រាជ​ការ​ផង​ និង​ បន្ត​ពិ​និ​ត្យ​សមិទ្ឋ​ផល​នា​នា​ និង​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​មួយ​ចំ​នួន​ជូន​ប្រ​ជា​ពល​រដ្ឋ​ផង​ដែរ​។ ​ជា​និច្ច​ជា​កាល​ ពេល​អញ្ជើញ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ខេត្ត​ក្រ​ចេះ ​សម្តេច​តេ​ជោ ​តែង​តែ​ឈប់​ចូល​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ និង​ព្រះ​គ្រូ​របស់​ សម្តេច​ នៅ​វត្ត​បុស្ស​មា​លី ​ហៅ​វត្ត​បុស​លាវ​ ស្ថិត​នៅ​ក្នុង​ភូមិ​បុស្ស​លាវ​ ឃុំ​បុស្ស​លាវ​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រ​ចេះ​។​ សម្តេច​តេ​ជោ ​បាន​ឈប់​នៅ​ទី​អា​រាម​នេះ​ ហើយ​បាន​ប្រា​រព្ឋ​ពិ​ធី​បុណ្យ​បង្សុ​កូល​ប្រ​គេន​ជូន​ព្រះ​គ្រូ​ធម្មា​ចារ្យ​ គឹម​ ច្រែង​ ដែល​ជា​ព្រះ​គ្រូ​បី​បាច់​ថែ​រក្សា​សម្តេច​តេ​ជោ​ផ្ទាល់​កាល​ពី​សម្តេច​នៅ​វ័យ​កុ​មារ​សិក្សា​រៀន​សូត្រ​នៅ​វត្ត​។ ​ព្រះ​គ្រូ ​គឹម​ ច្រែង ​បាន​ទទួល​អនិច្ច​ធម្ម​ នៅ​ថ្ងៃ​ច័ន្ទ​៩​កើត​ ខែ​ អស្សុជ​ ឆ្នាំ​ម្សាញ់ ​ឯក​ស័ក​ ព.ស ​២៥៣៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ​តុលា​ ឆ្នាំ​ ១៩​៨៩​ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២៧​ឆ្នាំ​ហើយ​៕​

5

1

2

3

4

6

7