ក្រចេះ, ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត អញ្ជើញជាគណៈអធិបតីក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្រោមប្រធានបទ”អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ” ដែលប្រារព្ធឡើងនៅសាលាបឋមសិក្សាសំបូរ ឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ ។ក្នុងពិធីនេះក៏មានការចូលរួមពី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។