កិច្ចប្រជុំពិភាក្សាការងារសាងសង់អគារសម្រាកព្យាបាលជំងឺព្រះសង្ឃ និងអ្នកជំងឺទូទៅ


ក្រ​ចេះ,​ រសៀល​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០​១៦​នេះ ​សាល​ប្រ​ជុំ​រដ្ឋ​បាល​ខេត្ត​ក្រ​ចេះ​ បើក​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ​សាង​សង់​អ​គារ​សម្រាក​ព្យា​បាល​ជំ​ងឺ​ព្រះ​សង្ឃ​ និង​អ្នក​ជំ​ងឺ​ទូ​ទៅ​ ព្រម​ទាំង​ប្រ​គល់​ថវិ​កា​ដែល​ប្រ​មូល​តាម​សា​លា​អនុ​គណ​ក្រុង​-​ស្រុក​ ចំ​នួន​ ៧១៥៦០០០០​រៀល​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្ដម​ សរ​ ចំរុង​ អភិ​បាល​ខេត្ត​ និង​ ព្រះ​សុគន្ធ​សីល​សារ​ ជន​ ស៊ី​អ៊ីម​ បវរ​ ព្រះ​មេ​គណ​ខេត្ត​។ ​

ស​មា​ស​ភាព​អញ្ជើញ​ចូល​រួម​មាន​ ប្រ​ធាន​-​អនុ​ប្រ​ធាន​មន្ទីរ​/​អង្គ​ភាព​ពាក់​ព័ន្ធ​ ព្រះ​គ្រូ​បា​ឡាត់​គណ​ខេត្ត​ មន្ត្រី​សង្ឃ​ខេត្ត​ និង​មន្ត្រី​រាជ​ការ​។

ថវិកា​ប្រ​មូល​បាន​រួម​មានៈ​
-​ ថវិ​កា​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ​ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំ​នួន​ ១០០ ០០០​ដុល្លារ​។
-​ ថវិ​កា​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រ​ចេះ ​ចំ​នួន​ ២០ ០០០​ដុល្លារ​។
-​ ថវិ​កា​វត្ត​ថ្ម​គ្រែ ​ចំ​នួន​ ១០ ០០០​ដុល្លារ​។
-​ ថវិ​កា​ទទួល​សប្បុ​រស​ជន​ និង​បុណ្យ​ផ្កា​សា​មគ្គី ​ចំ​នួន​ ១៦ ៨៧៥ ០០០​រៀល ​និង​ដុល្លារ​សរុប​ ​​

៨០២១​ដុល្លារ​។
– ​ថវិ​កា​សា​លា​អនុ​គណ​ក្រុង​/​ស្រុក​ ចំ​នួន​ ៧១ ៥៦០ ០០០​រៀល​។

ថវិ​កា​ដែល​ប្រ​មូល​បាន​ស​រុប​មាន​ចំ​នួន​ ៨៧ ៤៣៥ ៥០០​រៀល​ និង​ដុល្លា​ស​រុប​ចំ​នួន​

១៣៨ ០២១​ដុល្លារ​ ។

1

2

3

4

5