ក្រចេះ, លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងលោកអភិបាលស្រុកឆ្លូង គណបញ្ជាការឯកភាពស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហម ដោយក្នុងមួយគ្រួសារទទួលបាន :អង្ករ ៥០គីឡូក្រាម-តង់ ០១-មី ០១កេះ-ត្រីខ០១យួរ-ថវិកា ១៥០ ០០០រៀល (ថវិកា លោក ស្រេង ស្រស់ ១០០ ០០០ រៀល ) ជូនដល់ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ដែលរងគ្រោះ ដោយការបាក់ច្រាំងទន្លេ ស្ថិតក្នុង ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងបានផ្តល់ដីលំនៅដ្ឋាន ក្នុងមួយគ្រួសារទំហំ ៣០ម×៤០ម នៅក្នុងដីសម្បទានសង្គមកិច្ច ឃុំចង្រង់ ស្រុកចិត្របុរី ដោយ បងប្អូនត្រូវចាកចេញពីលំនៅដ្ឋានចាស់ដែលរងការបាក់ ច្រាំងនេះ ដោយស្ម័គ្រចិត្ត ទើបផ្តល់ជូន ។ ក្នុងនោះក៍ បានអោយកងកំលាំងទាំង៣ និង យុវជនជួយប្រជាពលរដ្ឋ ក្នុងការរុះរើផ្ទះដែលរងការ ខូចខាត និងផ្ទះដែលអាចបាក់ ស្រុតបន្តផងដែរ ។ ព្រឹកថ្ងៃទី២០/១២/២០១៦
អំណោយកាកបាទក្រហម
