ខេត្តក្រចេះ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម សរ ចំរុង អភិបាលខេត្ត ។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការ ស្នងការរង នគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងក្រចេះ លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក លោក លោកស្រី មេឃុំ/សង្កាត់
ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧