ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារហ៊រប៊ុន្នី រៀបចំពិធីផ្សព្វផ្សាយផ្លូវការស្តីពីកម្មវិធីជំនាញនៅខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោកស្រី រ៉ាហ៊ែល ប៊ូស ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងទេសចរណ៍ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ក្រុង/ស្រុក ក្រុមការងាររបស់កម្មវិធីអភិវឌ្ឍជំនាញ ស្ថាប័នឯកជន អាជីវករ និងយុវជនជាច្រើនកុះករ។