នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ និង ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឥស្លាមសាសនិក គ្រិស្ដសាសនិក នៅទូទាំងខេត្តក្រចេះទាំងមូលសរុប ៤៨០ អង្គ / នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពេលនេះផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំខេត្ត គឺ ឯកឧត្តមរដ្ឋលេខាធិការ ផ្លោក ផន ឯកឧត្តមអនុរដ្ឋលេខាធិការ លន់ មុនីរតនា ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ លោកជំទាវ កែវ សុធារី អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ។