ក្រចេះ, ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងលោកជំទាវ ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋប្រមាណជា ៦៥០ នាក់នៅក្នុងឃុំហាន់ជ័យ ស្រុកឆ្លួង ខេត្តក្រចេះ។