ក្រចេះ, នៅព្រឹកថ្ងៃទី ៥ កក្កដា២០១៨ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណបក្សប្រជាជនខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធអាគារសិក្សា ១ខ្នង ៦បន្ទាប់នៅភូមិឆក់កន្ទោង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ សមាសភាពចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ សិស្ស និងប្រជាពលរដ្ឋ ចំនួន៧៥៣នាក់ និងជូនថវិកាដល់នាយកសាលា ១០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៦នាក់ម្នាក់ៗ ៥ម៉ឺនរៀល ប៉ូលីសប៉ុស្ដិ៍ ១០ម៉ឺនរៀល ប្រជាការពារ ១០ម៉ឺនរៀល ក្រុមរបាំសិស្ស ១០ម៉ឺនរៀល ប្រជាពលរដ្ឋ ៥០០នាក់ម្នាក់ៗ សារ៉ុង ១ សិស្សានុសិស្ស ២៥០នាក់ម្នាក់ទទួលបាន សៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូលុច្ស ១ដុំ ច្រាស់ដុះធ្មេញ ១ ថ្នាំចុះធ្មេញ ១ដប និងថវិកា ២០០០រៀល។