ថ្ងៃទី ២៤ កក្កដា ២០១៨ ឯកឧត្តម យ៉ង់ សែម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និង ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណបក្សប្រជាជនខេត្ត បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ៦៨២នាក់ ស្រី ៣៩៥ នាក់និងមានចូលរួមពីក្រុមការងារថ្នាក់ខេត្ត ១៥នាក់ស្រី៤នាក់ ក្រុមការងារថ្នាក់ស្រុក១២នាក់ស្រី៦នាក់ ។