ពិធី សំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស C និង D


1

2 3 4 5 6 7

ក្រចេះ ,ព្រឹកថ្ងៃទី ០៤-១០-២០១៥ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើពិធី សំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស C និង D ចំនួន ៣១នាក់ និងលោកគ្រូ អ្នកគ្រូមាតាបិតាសិស្សប្រមាណ ៣០០ នាក់ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដី ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានស្រុកឆ្លូង បាន ឧបត្ថម្ភសិស្សនិទ្ទេស C ១៧នាក់ ម្នាក់ ៩០០ ០០០ រៀល និទ្ទេស D ១៤ នាក់ ម្នាក់ ៤៥០ ០០០ រៀល លោកគ្រូ អ្នកគ្រូ៥១នាក់ ម្នាក់ ១០០ ០០០រៀល និងអនុវិទ្យាល័យ ក្នុងស្រុក TV ការិយាល័យអប់រំ ១ ២០០ ០០០ រៀល ជាថវិការបស់ មូលនិធិវិទ្យាល័យសិលាវេទី គាត ឈន់
– បានបន្តដំណើរទៅពិនិត្យការបូមទឹក ដាក់ស្រែជូនប្រជាជន និងបានផ្តល់ ប្រេងចំនួន ១២០០លីត្រ របស់គតិសេដ្ឋាបណ្ឌិ គាត ឈន់ និង ៥០០ លីត្រ របស់ជំទាវស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលក្រចេះ ។