ពិធីចូលរួមមរណ:ភាពប្អូនស្រី ផល ស្រីណោះ


5 6

ក្រចេះ, ព្រឹកថ្ងៃទី ០៨-១០-២០១៥ ក្រុមយុវជនសម្ព័នសេនានាគសាខា និង អនុសាខា ស្រុកចិត្របុរី ខេត្តក្រចេះ រួមដំណើរដោយលោកអភិបាលរងស្រុកនិងជាប្រធានអនុសាខាក្រុមយុវជនសម្ពនសេនានាគស្រុកចិត្របុរី លោកមេឃុំកន្ទួត យុវជនបក្សឃុំ បានយកអំណោយចូលរួមបុណ្យសព ៧ ថ្ងៃ ប្អូនស្រី ផល ស្រីណោះ ដែលទទួលមរណ:ភាព ដោយជម្ងឺគ្រុនចាញ់ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។ក្នុងនោះរួមមានសំភារ:ឧបត្ថម្ភ : អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ០១ យួរ ប្រេងឆា ០២ ដប ថវិកា១០០,០០០ រៀល និងលោកមេឃុំកន្ទួត ថវិកា ៥០០០០ រៀល៕