ក្រចេះ, ស្រុកស្នួលថ្ងៃទី ២០-១១-២០១៥ គណ:បញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម សរ ចំរុង អភិបាល ខេត្តក្រចេះ និងប្រតិភូអមដំណើរមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនដល់កងកម្លាំង នគរបាលវរ:ការពារព្រំដែនលេខ ៦១៩ ។ បានឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការបស់ ឯកឧត្តមផ្ទាល់ប្រគល់ជូនដល់កម្លាំងនគរបាលអន្តរាគមខេត្ត ចំនួន ១០០ នាក់ ដែលកំពុងយាមប្រចាំការ ។ ឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានអោយដឹងថា អនុវត្តតាមបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តក្រចេះ បានត្រៀមកងកម្លាំងអន្តរាគម ចំនួន ១០០ នាក់ អោយប្រចាំការជាប់ជាប្រចាំ ដើម្បីតម្រូវការចាំបាច់ ជាយថាហេតុដល់ប្រជាពលរដ្ឋក៍ដូចជាអគ្គស្នងការនគរបាលជាតិ ។