ឯកឧត្តម គតិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីភាពក្នុងពិធីមិទ្ទិញខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧ មករា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានបាឡេ


1

2 3 4 5 6 7 8 9 10 11 12 1 13

ក្រចេះ, ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅសាលាស្រុកស្នួល ខេត្តក្រចេះ បានរៀបចំប្រារព្វមិទ្ទិញ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានបាឡេ២កន្លែង ប្រវែង២៤ម៉ែត្រ នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
គតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ ខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកស្នួល អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្នួល ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ផងដែរ។ នាក្នងពិធីនោះ ឯកឧត្តម បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពន្យល់ រំលឹកឡើងវិញ ចំពោះគុណបំណាច់ ថ្ងៃ៧មករា ហើយក៏ចែកជូន សម្ភារៈ និងថវិកាមួយចំនួន ដល់បងប្អូន ប្រជាពលរដ្ឋជួបការលំបាកចំនួន៥០គ្រួសារស្រុកស្នួល៖ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ សាលាស្រុកស្នួល បានរៀបចំប្រារព្វមិទ្ទិញ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានបាឡេ២កន្លែង ប្រវែង២៤ម៉ែត្រ នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្នួល អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្នួល ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ផងដែរ។ នាក្នងពិធីនោះ ឯកឧត្តម គតិបណ្ឌិត បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពន្យល់ រំលឹកឡើងវិញ ចំពោះគុណបំណាច់ ថ្ងៃ៧មករា ហើយក៏ចែកជូន សម្ភារៈ និងថវិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន៥០គ្រួសារ ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគ្រង ដែលបានប្រើប្រាស់ ស្ពាន ២កន្លែងនេះ សូមជួយថែរក្សាឲ្យបានគង់វង្សយូរអង្វែងផង។ អ្នកចូលរួមសរុបចំនួន ៧៥០ នាក់ ៕