នាព្រឹកថ្ងៃទី ១៧-៧-២០១៦ ឯកឧត្តម សរ ចំរុង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ និងជាអភិបាលខេត្តក្រចេះ និងឯកឧត្តម ទេព ធន អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន ៣៦ វត្ត ក្នុងស្រុកសំបួរ ខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តវិហារ សសរ ១០០ ។