ក្រចេះ, ថ្ងៃទី ១៦-៩-២០១៦ ឯកឧត្តម ឆាន់ សាផាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកឆ្លូង អញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ២០១៥-២០១៦ និទ្ទេស A,B,C ចំនួន ៣៤ នាក់ ដែលមានការចូលរួមពីក្រុមការងារក្រសួង ខេត្ត មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន នៅស្នាក់ការគណបក្សស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងនោះឧបត្ថម្ភដល់សិស្សនិទ្ទេស A ទទួលបាន កុំព្យូទ័រ ០១ គ្រឿង និងថវិកាចំនួន៥០០$ , និទ្ទេស B ទទួលបាន ថវិកាចំនួន ៥០០$ , និទ្ទេស C ទទួលបានថវិកាចំនួន ៣០០$ និងលោកគ្រូ អ្នកគ្រូ ចំនួន ៣៦ នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០$ ។