ក្រចេះ, លេខាធិការដ្ឋាន គ.ខ.ប.ជ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះ នៅសាលាខេត្តក្រចេះ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានលេខាធិកាដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះ។ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកចៅក្រមសាលាដំបូងខេត្ត លោកស្រីស្នងការរងខេត្ត នាយការងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកស្រីអភិបាលរង ក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ។ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។