នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ


4 5

• ក្រចេះនៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោងប្រហែល ២:១៥ នាទីមានករណីគ្រោះអគ្គីភ័យកើតឡើងចំនួន 0១ លើកនៅចំនុចភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង បានឆេះផ្ទះឈ្មោះ
ឈ សុងជ័រ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធឈ្មោះ ងួន ចន្ថា អាយុ ៤២ ឆ្នំា មានកូន 0៤ នាក់ ។ ផ្ទះឆេះមានទំហំ ៤ម × ២៥ម ជាសំណង់ផ្ទះល្វែងមានកម្ពស់ ២ ជាន់ និងមានចង្ងាយពីខាងជើងផ្សារឆ្លូងប្រហែល ៥០ ម៉ែត្រ ។ តាមប្រភពពត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅវេលា ម៉ោងកើតហេតុខាងលើខ្លួនពុំបាន នៅផ្ទះទេ គឺទៅសម្រាកនៅផ្ទះមួយទៀត ហើយបានបិទបារ៉ែតភ្លើងរួចរាល់ហើយមុននិងចាក ចេញ។ ករណីអគ្គីភ័យនេះ រថយន្តពន្លត់ អគ្គីភ័យស្នងការដ្ឋានខេត្តចំនួន 0២ គ្រឿង រួមនឹងកម្លាំងនគរបាល អាវុធហត្ថ យោធា ជាច្រើននាក់ លោក អភិបាលស្រុក រហូតដល់ម៉ោង ៥:៣០ នាទីព្រឹក ទើបគ្រប់គ្រងស្ថានការណ៍បាន ភ្លើងរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន 0៨ រថយន្ត។ មូលហេតុៈ ទុស្សេឆ្លងចរន្តអគ្គីសនីទើបបណ្តាលឲ្យមានអគ្គីភ័យ កើតឡើង។
● ការខូចខាតៈ + ផ្ទះល្វែង ចំនួន 0១ ល្វែង មានកម្ពស់ 0២ ជាន់ ខូចខាតប្រហែល ៦០% សម្ភារៈលក់ដូរ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះគិតជាទឹកប្រាក់ប្រហែល ១១០,០០០ $ => ករណីអគ្គីភ័យនេះពុំ បណ្តាលឲ្យមានរបួស ឫគ្រោះ ថ្នាក់ដល់អាយុជីវិតឡើយ ។