សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមនឹងសមាជិក សមាជិកា គណៈកម្មាធិការសាខា និង ក្រុមប្រតិបតិ្តសាខា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋពុលស្រាស ចំនួន ៣៥ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលក្នុងនោះមកពីភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ចំនួន ២៧ នាក់, មកពីភូមិពោធ៏ ឃុំបុសលាវ ស្រុកចិត្របុរី ចំនួន ៦ នាក់, នឹងមកពីភូមិជើងឃ្លេ ឃុំ ២ ធ្នូ ស្រុកស្នួល ២ នាក់ ដោយអ្នករងគ្រោះនីមួយៗ ទទួលថវិកា ចំនួន 50,000 រៀល ៕