ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម អញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០១៦


13 2

4

5

6

7 8

9

10

11

15 12 13 14

16 17

19 18

20

21

22

23

24

25

26272830 29

ក្រចេះ, ព្រឹកថ្ងៃទី ០៣-០១-២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០១៦ ដែលជាទិវាប្រវត្តិសាស្រ្តក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ។ ដែលមានអ្នកចូលរួមពី : ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត គណ:ប្រតិភូខេត្ត ប៊ិញ ភឿក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សហភាពសហព័ន្ឋយុវជនកម្ពុជា យុវជនគណបក្សខេត្ត ក្រុង ស្រុក យុវជនសម្ព័ន្ធសេនានាគ យុវជន ក ១៥៧ និងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន ២០៩៣ នាក់ ។ ក្នុងនោះក៍មានការឧបត្ថម្ភដល់អ្នកមានគុណបំណាច់ចំពោះជាតិ ចំនួន ៥០ នាក់ ក្រុមរបាំ កម្លាំងការពារនគរបាល កងរាជអាវុធហត្ថ ទូរទស្សន៍ ៥ ប៉ុស្តិ៍ ក្រុមភ្លេងត្រែកាយរិទ្ធ ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហម ផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពន្យល់រំលឹកឡើងវិញចំពោះគុណបំណាច់ ថ្ងៃ ៧ មករា មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតមកដល់ថ្ងៃនេះ ។