កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដោយមានការអញ្ជើញ អធិបតីភាព ក្នុងពិធីសម្ពោធអាគារសាលាបឋមសិក្សាប្រម៉ា ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ


1

2

3

4

5

6

7

8

9

9

10

11

12

13

14

15

16

17

18

19

20

21

22

23

23 24 25

ខេត្តក្រចេះ, កាលពីព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានរៀបចំពិធីសម្ពោធអាគារសាលាបឋមសិក្សាប្រម៉ា ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះជួយខេត្តក្រចេះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជន លោកគ្រូ អ្នកគ្រូ តាជី យាយជី សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ១៥២២ នាក់ នាឱកាសនេះ ។ក្រោមបរិយាកាសនោះ ប្រជាពលរដ្ឋភូមិប្រម៉ា ឃុំកំពុងដំរី សប្បាយរីករាយ ជាមួយសិស្សានុសិស្ស ដែលទទួលបានការយកចិត្តដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ នៅពេលនេះមានការគាំទ្រឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាល គឺអង្គការ ឆាល់ហ្វាន់ ដែលគាំទ្រលើកម្មវិធីអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវសមិទ្ធិផលមួយនូវ អាគារបឋមសិក្សាភូមិប្រម៉ា ០១ ខ្នង ៦ បន្ទប់ ចំណាយថវិការប្រមាណជា ១២ មុឺនដុល្លារ។ក្នុងឱកាសនោះឯកឧត្តមកិត្តិសេដ្ឋា គាត ឈន់ បានអញ្ជើញចែកអំណោយ និងបំពាក់នូវគ្រឿងឥស្សរិយយសដល់ឥស្សរិជនដែលមានស្នាដៃក្នុងការកសាង និងការអភិវឌ្ឍផងដែរ ។