គ្រោះអគ្គីភ័យមួយបានកើតឡើងនៅក្នុងភូមិដងក្តោងទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ


12670385_236877863314810_5085536156029728278_n

12122721_236877879981475_3719326661861728100_n

10626611_236877899981473_3676902206615972127_n

12745619_236877926648137_361936465337105810_n

12799027_236877946648135_3231586595105232130_n

ក្រចេះ, នៅថ្ងៃទី២៦/០២/២០១៦ ប្រមាណជាម៉ោង៨:៤០នាទីព្រឹក មានគ្រោះអគ្គីភ័យមួយបានកើតឡើងនៅក្នុងភូមិដងក្តោងទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ហេតុការណ៍ខាង លើបានកើតឡើងនៅចំនុចខាង លិចវត្តដងក្តោង មានចំងាយប្រហែល ១០០ម៉ែត្រ ដោយឆេះ ផ្ទះអស់ចំនួន0៣ខ្នង ដែលរួមមានៈ
1)- ឈ្មោះ វ៉ែន គឹមយ៉ុន ភេទប្រុស អាយុ ៧២ឆ្នាំ ជាតិខ្មែរ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧×១២ ម៉ែត្រ ខូចខាត ១០០%
2)- ឈ្មោះ វង្ស ហុន ភេទប្រុស អាយុ ៦៩ឆ្នាំ ជាតិខ្មែរ ផ្ទះឈើប្រក់ក្បឿង ទំហំ ៨×១៤ ម៉ែត្រ ខូចខាត ១០០%
3)- ឈ្មោះ នួន យ៉ុង ភេទស្រី អាយុ ៧៨ឆ្នាំ ជាតិខ្មែរ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧×១២ ម៉ែត្រ ខូចខាត ១០០%។ករណីអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋានខេត្តចំនួន 0១ គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ចំនួន 0៣ រថយន្ត។ និងរថយន្តក្រុមហ៊ុន សេង គឹមចាំង ចំនួន0១រថយន្ត។
មូលហេតុៈ ឆ្លងចរន្តអគ្គីសនីចេញពីផ្ទះបាយ នៅពេលដែលម្ចាស់ផ្ទះមិននៅចេញទៅចូលរួមកម្មវិធីភ្ជាប់ពាក្យកូនអ្នកជិតខាង។
=> ករណីនេះ ពុំបណ្តាលឲ្យមានមនុស្សរងគ្រោះ ឬបាត់បង់ជីវិតឡើយ។