ខេត្តក្រចេះ, ព្រឹកថ្ងៃទី ២០-០៥ ២០១៦ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរ:បុរស និងប្រជាពលរដ្ឋដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ២០ ឧសភា ២០១៦ នៅក្នុងបរិវេណវត្ត បោកូរណារាម ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រោមអធិបតីភាពឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ធុន គ្រី ប្រធានគណៈប្រចាំការគណបក្សខេត្ត លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត សមាសភាពចូលរួមមាន : ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ ។