ពិធីគោរពវិញ្ញាណក្ខន្ធ២០ ឧសភា ២០១៦


ខេត្ត​ក្រ​ចេះ​, ព្រឹក​ថ្ងៃទី​ ២០​-០៥​ ២០​១៦​ បាន​ប្រារព្ធ​ពិ​ធី​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​បង្សុ​កូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​វីរ:​បុរស​ និង​ប្រជា​ពល​រដ្ឋ​ដែល​បាត់​បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ ២០​ ឧសភា​ ២០១៦​ នៅ​ក្នុង​បរិ​វេណ​វត្ត​ បោកូរ​ណា​រាម​ ឃុំ​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ ​។ ​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម​ នូ​ ភឿង​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​គណ​បក្ស​ខេត្ត​ ឯក​ឧត្តម​ ធុន​ គ្រី​ ប្រធាន​គណៈ​ប្រចាំ​ការ​គណ​បក្ស​ខេត្ត​ លោក​ ហឿ ​ស៊ី​យ៉ែម​ អភិ​បាល​រង​ខេត្ត​ សមាស​ភាព​ចូល​រួម​មាន :​ ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី ​មន្ទីរ​អង្គ​ភាព​ជុំ​វិញ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​កុះ​ករ​ ។

1

2

3

4

5

6

7

8

9