ក្រចេះ, ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី២ ឆ្នាំទី៣ ក្រោមអធិបតីភាព ឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម សរ ចំរុង អភិបាល ខេត្ត ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយការងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធ ។